លោក សេង វណ្ណលី លើកឡើងថា កម្ពុជាមានរចនាសម្ព័ន្ធរដ្ឋាភិបាល «ខ្លួនតូច ក្បាលធំ» បើធៀបនឹងចំនួនប្រជាជនប្រមាណ ១៧ លាននាក់ ដោយមានក្រសួង ស្ថាប័ន និងតំណែងមន្ត្រីជាច្រើន។ ការលើកឡើងនេះ ធ្វើឡើង ខណៈលោក ហ៊ុន ម៉ាណែត បញ្ជាក់ថា រដ្ឋាភិបាលលោកមិនមានផែនការកាត់បន្ថយ ឬបង្រួមក្រសួង និងស្ថាប័នរដ្ឋទេ ដោយសារកម្ពុជាមានបរិបទ និងស្ថានភាពខុសពីប្រទេសដទៃ។
អ្នកឃ្លាំមើលសិទ្ធិមនុស្សព្រមានថា ការផ្ដន្ទាទោសយុវតីពីបទរិះគន់តាមអនឡាញ អាចប៉ះពាល់ដល់សេរីភាពបញ្ចេញមតិ
អ្នកឃ្លាំមើលសង្គម និងសិទ្ធិមនុស្សបានសម្ដែងការព្រួយបារម្ភចំពោះការផ្ដន្ទាទោសយុវតីអាយុ១៩ឆ្នាំម្នាក់ ឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ និងពិន័យជាប្រាក់៦លានរៀល ពាក់ព័ន្ធនឹងការបង្ហោះវីដេអូរិះគន់បញ្ហាសន្តិសុខនៅខេត្តពោធិ៍សាត់។






