ស្ថាបនិកចលនាមាតាធម្មជាតិ លោក អាឡិច ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) មើលឃើញថា ការកាត់បន្ថយចំនួនក្រសួង ឬមន្ត្រីមួយចំនួន អាចជាសញ្ញាបង្ហាញពីវិបត្តិថវិការដ្ឋ និងសម្ពាធសេដ្ឋកិច្ចកាន់តែខ្លាំង។ លោករិះគន់ការដឹកនាំបច្ចុប្បន្នថា កំពុងធ្វើឱ្យប្រទេសប្រឈមបញ្ហាសេដ្ឋកិច្ច បំណុល និងការបាត់បង់ធនធានធម្មជាតិ ខណៈលោកនៅតែដាក់ក្តីសង្ឃឹមលើយុវជនជំនាន់ក្រោយ ថាអាចក្លាយជាកម្លាំងសំខាន់ក្នុងការផ្លាស់ប្តូរសង្គមតាមវិធីអហិង្សា។
អ្នកឃ្លាំមើលសិទ្ធិមនុស្សព្រមានថា ការផ្ដន្ទាទោសយុវតីពីបទរិះគន់តាមអនឡាញ អាចប៉ះពាល់ដល់សេរីភាពបញ្ចេញមតិ
អ្នកឃ្លាំមើលសង្គម និងសិទ្ធិមនុស្សបានសម្ដែងការព្រួយបារម្ភចំពោះការផ្ដន្ទាទោសយុវតីអាយុ១៩ឆ្នាំម្នាក់ ឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ និងពិន័យជាប្រាក់៦លានរៀល ពាក់ព័ន្ធនឹងការបង្ហោះវីដេអូរិះគន់បញ្ហាសន្តិសុខនៅខេត្តពោធិ៍សាត់។






