រដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត នឹងមិនធ្វើកំណែទម្រង់កាត់បន្ថយ ឬបង្រួមក្រសួង/ស្ថាប័នរដ្ឋ ទៅតាមបំណងប្រាថ្នារបស់ពលរដ្ឋ និងអ្នកវិភាគបញ្ហាសង្គមមួយចំនួននោះឡើយ។ នេះគឺជាការបញ្ជាក់ជំហររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលលោកយល់ឃើញថា ការកាត់បន្ថយ ឬបង្រួមក្រសួង/ស្ថាប័នរដ្ឋ អាចនាំឱ្យមានការច្របូកច្របល់ក្នុងចំណោមមន្ត្រីរាជការ និងប៉ះពាល់ដល់ប្រសិទ្ធភាពការងាររបស់ក្រសួង/ស្ថាប័នរដ្ឋ។ លោកបញ្ជាក់ថា នេះជាស្តង់ដាររបស់កម្ពុជា ហើយគេមិនអាចយកស្ដង់ដារប្រទេសដទៃមកអនុវត្តនៅកម្ពុជាបានឡើយ ព្រោះស្ថានភាពប្រទេសនីមួយៗមានលក្ខណៈខុសគ្នា។ តើអ្នកតាមដានស្ថានការណ៍មានទស្សនៈបែបណា ចំពោះរឿងនេះ? តើអ្វីទៅជាមូលហេតុពិតប្រាកដដែលរដ្ឋាភិបាលត្រកូលហ៊ុន មិនព្រមកាត់បន្ថយ ឬបង្រួមក្រសួងរដ្ឋនោះ?
អ្នកឃ្លាំមើលសិទ្ធិមនុស្សព្រមានថា ការផ្ដន្ទាទោសយុវតីពីបទរិះគន់តាមអនឡាញ អាចប៉ះពាល់ដល់សេរីភាពបញ្ចេញមតិ
អ្នកឃ្លាំមើលសង្គម និងសិទ្ធិមនុស្សបានសម្ដែងការព្រួយបារម្ភចំពោះការផ្ដន្ទាទោសយុវតីអាយុ១៩ឆ្នាំម្នាក់ ឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ និងពិន័យជាប្រាក់៦លានរៀល ពាក់ព័ន្ធនឹងការបង្ហោះវីដេអូរិះគន់បញ្ហាសន្តិសុខនៅខេត្តពោធិ៍សាត់។






