អគ្គនាយករដ្ឋបាលគណបក្សកម្លាំងជាតិលោក ជិន ប៊ុណ្ណារ័ត្ន បានលើកឡើងថា ការជាប់ឃុំអស់រយៈពេល២ឆ្នាំ ដោយសារការបញ្ចេញមតិរឿងព្រំដែន គឺជាការធ្វើទារុណកម្មដ៏ធ្ងន់ធ្ងរមួយសម្រាប់រូបលោក។ ការលើកឡើងនេះ បន្ទាប់ពីលោក បានចេញពីពន្ធនាគារកាលពីថ្ងៃទី០២កញ្ញា ក្រោយជាប់ឃុំឃាំងគ្រប់ចំនួន២ឆ្នាំ ពីបទចោទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ដោយសារតែលោកបានចែករំលែក ឬ ស៊ែរ (Share) ការផ្សាពផ្ទាល់តាមហ្វេសប៊ុករបស់សកម្មជនកិច្ចព្រមព្រៀងសន្ដិភាពក្រុងប៉ារីសលោក ស្រ៊ុន ស៊្រន ពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណរួមគ្នា រវាងកម្ពុជា ឡាវ និង វៀតណាម៕
សង្គមស៊ីវិលរៀបចំវេទិកាពលរដ្ឋស្ដីពីកង្វល់បញ្ហាសិទ្ធិមនុស្សសម្រាប់តស៊ូមតិនៅវេទិកាអាស៊ាន
វេទិកាប្រជាពលរដ្ឋកម្ពុជា (CPF) រៀបចំឡើង ដើម្បីកំណត់បញ្ហាប្រឈមដែលកំពុងកើតមាននៅកម្ពុជា និងប្រមូលអនុសាសន៍រួមជាអាទិភាពមួយដើម្បីរួមចំណែកដល់ការតស៊ូមតិថ្នាក់ជាតិ និងថ្នាក់តំបន់ ជាពិសេសសម្រាប់សន្និសីទសង្គមស៊ីវិលអាស៊ាន (APF/ACSC) ឆ្នាំ ២០២៦ ដែលប្រទេសហ្វីលីពីនធ្វើជាម្ចាស់ផ្ទះ។






