អគ្គនាយករដ្ឋបាលគណបក្សកម្លាំងជាតិលោក ជិន ប៊ុណ្ណារ័ត្ន បានលើកឡើងថា ការជាប់ឃុំអស់រយៈពេល២ឆ្នាំ ដោយសារការបញ្ចេញមតិរឿងព្រំដែន គឺជាការធ្វើទារុណកម្មដ៏ធ្ងន់ធ្ងរមួយសម្រាប់រូបលោក។ ការលើកឡើងនេះ បន្ទាប់ពីលោក បានចេញពីពន្ធនាគារកាលពីថ្ងៃទី០២កញ្ញា ក្រោយជាប់ឃុំឃាំងគ្រប់ចំនួន២ឆ្នាំ ពីបទចោទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ដោយសារតែលោកបានចែករំលែក ឬ ស៊ែរ (Share) ការផ្សាពផ្ទាល់តាមហ្វេសប៊ុករបស់សកម្មជនកិច្ចព្រមព្រៀងសន្ដិភាពក្រុងប៉ារីសលោក ស្រ៊ុន ស៊្រន ពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណរួមគ្នា រវាងកម្ពុជា ឡាវ និង វៀតណាម៕
អ្នកឃ្លាំមើលចោទសួរពីតម្លាភាពហិរញ្ញវត្ថុ ក្រោយលោក ហ៊ុន សែន អះអាងថា មិនខ្វះថវិកា
ការលើកឡើងនេះ គឺបន្ទាប់ពីប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន អះអាងថា រដ្ឋមិនខ្វះលុយសម្រាប់ចំណាយ និងមានសាច់ប្រាក់ក្នុងរតនាគារមិនតិចជាង២.៥០០ លានដុល្លារនោះទេ។








