ទាហានខ្មែរ ដែលកំពុងឈរជើងនៅតំបន់ព្រំដែនថៃ បានអះអាងថា មានករណីទាហានខ្មែរនៅតំបន់មុំបី បានបោកគ្រាប់បែកដៃបណ្ដាលឱ្យមានទាហានស្លាប់ និងរងរបួសជាច្រើននាក់ កាលពីចុងខែសីហា។ ប្រភពបញ្ជាក់ថា ករណីកើតឡើងដោយសារទាហានខ្មែរមានវិបល្លាស ឬវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ ដែលបណ្ដាលមកពីអាកាសធាតុ កង្វះអាហារ បញ្ហាសុខភាព ភាពឯកោ និងខ្វះការយកចិត្តទុកដាក់ពីមេបញ្ជាការជាដើម។ ទោះជាយ៉ាងណា ទាហានបានអះអាងថា ករណីនេះត្រូវបានថ្នាក់លើលាក់បាំង ឬបំភ្លៃអង្គហេតុ ដើម្បីគេចវេះពីការទទួលខុសត្រូវ។
អាជ្ញាធររារាំងនិងស្រែកសម្លុតមិនឱ្យអតិថិជនក្រុមហ៊ុន ហួយ វ័ន តវ៉ានៅមុខស្ថានទូតចិន
មន្ត្រីសិទ្ធិមនុស្សស្នើដល់កម្លាំងអាជ្ញាធរឱ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញ និងតាមយាយីជនរងគ្រោះ ព្រមទាំងទាមទារឱ្យស្ថាប័នពាក់ព័ន្ធចេញមុខដោះស្រាយដោយសន្តិវិធី ដើម្បីកុំឱ្យកម្ពុជាកាន់តែរងភាពអាម៉ាស់លើឆាកអន្តរជាតិបន្ថែមទៀត។







