ទាហានខ្មែរ ដែលកំពុងឈរជើងនៅតំបន់ព្រំដែនថៃ បានអះអាងថា មានករណីទាហានខ្មែរនៅតំបន់មុំបី បានបោកគ្រាប់បែកដៃបណ្ដាលឱ្យមានទាហានស្លាប់ និងរងរបួសជាច្រើននាក់ កាលពីចុងខែសីហា។ ប្រភពបញ្ជាក់ថា ករណីកើតឡើងដោយសារទាហានខ្មែរមានវិបល្លាស ឬវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ ដែលបណ្ដាលមកពីអាកាសធាតុ កង្វះអាហារ បញ្ហាសុខភាព ភាពឯកោ និងខ្វះការយកចិត្តទុកដាក់ពីមេបញ្ជាការជាដើម។ ទោះជាយ៉ាងណា ទាហានបានអះអាងថា ករណីនេះត្រូវបានថ្នាក់លើលាក់បាំង ឬបំភ្លៃអង្គហេតុ ដើម្បីគេចវេះពីការទទួលខុសត្រូវ។
អ្នកឃ្លាំមើលជំរុញឱ្យរដ្ឋដោះស្រាយដីធ្លីទូទាំងប្រទេសជៀសវាងដោះម្នាក់ និងឃោសនានយោបាយ
ការលើឡើងនេះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាងថា ជម្លោះដីធ្លី រវាងលោកស្រី សែម សុខគា និងអាជ្ញាធរខេត្តពោធិ៍សាត់ នៅតំបន់អន្ទង់អាំង បានដោះស្រាយរួចហើយ។








