
សមត្ថកិច្ចរាជធានី បានឃាត់ខ្លួនអ្នកគាំទ្រគណបក្សប្រឆាំងលោក អ៊ុក ពេជ្រសំណាង ជាថ្មីទៀត ក្រោយពីលោកចូលរួមសកម្មភាពជាមួយ លោក រ៉ុង ឈុន យកញត្តិទៅថ្វាយព្រះមហាក្សត្រ។ អ្នកឃ្លាំមើលលើកឡើងថា ការចាប់ខ្លួនលោក អ៊ុក ពេជ្រសំណាង រួមទាំងការបន្ដចាប់ខ្លួននិងដាក់ពន្ធនាគារលើសកម្មជនសង្គមនិងសកម្មជននយោបាយ គឺជាការផ្គើនអ្នករាយការណ៍ពិសេស ផ្នែកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ លោក ថម អេនឌ្រូ (Tom Andrews)។






