លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា រិះគន់រដ្ឋាភិបាលកម្ពុជាថា ឆ្លើយតប «ទន់ជ្រាយ» ចំពោះការរំលោភដែនអធិបតេយ្យភាពពីយោធាថៃ ដោយគ្រាន់តែចេញលិខិតតវ៉ា តាមយុទ្ធសាស្ត្រ «ស្ងាត់ តែមិនស្ងៀម» ខណៈមិនបានប្រើវិធានការការពារខ្លួន ឬលើកបញ្ហានេះទៅកាន់សហគមន៍អន្តរជាតិ។
មេដឹកនាំថៃនិយាយពីការចរចាសន្តិភាពជាមួយកម្ពុជាក្នុងវេទិកា UN តែយោធាបន្តឈ្លានពាន
អ្នកឃ្លាំមើលថា កាលើកឡើងរបស់មេដឹកនាំថៃ មានភាពផ្ទុយស្រឡះពីទង្វើ ព្រោះភាគីថៃបានរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ចំនួន ២លើក និងកំពុងបន្តធ្វើសកម្មភាពកែប្រែភូមិសាស្ត្រក្នុងទឹកដីកម្ពុជានៅតាមព្រំដែនយ៉ាងសកម្ម។






