ទាហានខ្មែរ និងថៃបន្តប្រឈមមុខដាក់គ្នានៅតាមព្រំដែនជាពិសេសក្នុងពេល ដើរល្បាតឃ្វាងដំណើរគ្នា និងបង្កឱ្យមានការឈ្លោះប្រកែកគ្នា និងឈានដល់ការប្រើប្រាស់ពាក្យសម្ដីហិង្សាទៀតផង។ ក្រៅពីភាពតានតឹងនៅតំបន់ខ្សែត្រៀមជួរមុខ កម្ពុជា និងថៃក៏កំពុងវាយប្រហារគ្នាទៅវិញទៅមក តាមរយៈសារឆ្លើយឆ្លងបែបការទូត និងតាមប្រព័ន្ធផ្សព្វផ្សាយផងដែរ។
មេដឹកនាំថៃនិយាយពីការចរចាសន្តិភាពជាមួយកម្ពុជាក្នុងវេទិកា UN តែយោធាបន្តឈ្លានពាន
អ្នកឃ្លាំមើលថា កាលើកឡើងរបស់មេដឹកនាំថៃ មានភាពផ្ទុយស្រឡះពីទង្វើ ព្រោះភាគីថៃបានរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ចំនួន ២លើក និងកំពុងបន្តធ្វើសកម្មភាពកែប្រែភូមិសាស្ត្រក្នុងទឹកដីកម្ពុជានៅតាមព្រំដែនយ៉ាងសកម្ម។






