ទាហានថៃ បានចាប់ខ្លួនអាជីវករខ្មែរ៣២នាក់ ក្រោយពីពួកគាត់ បើកមុខរបរលក់ដូរនៅផ្សាររ៉ុងខ្លឿ (Rong Kluea Market) ក្នុងខេត្តស្រះកែវ ប្រទេសថៃ។ អ្នកការពារសិទ្ធិពលករសំណាក់ស្រុក សង្កេតឃើញថា ពលរដ្ឋខ្មែរមួយរយៈពេលចុងក្រោយនេះ ត្រូវបានអាជ្ញាធរថៃចាប់ខ្លួនជាបន្ទាប់ ក្រោយពីរដ្ឋាភិបាលថៃ បានអនុម័តច្បាប់ថ្មី កាលពីចុងខែសីហា ស្ដីពីការបណ្ដេញជនបទេសខុសច្បាប់ ដែលកំពុងរកស៊ីនិងធ្វើការ ដោយខុសច្បាប់លើទឹកដីថៃ។
អ្នកឃ្លាំមើលសិទ្ធិមនុស្សព្រមានថា ការផ្ដន្ទាទោសយុវតីពីបទរិះគន់តាមអនឡាញ អាចប៉ះពាល់ដល់សេរីភាពបញ្ចេញមតិ
អ្នកឃ្លាំមើលសង្គម និងសិទ្ធិមនុស្សបានសម្ដែងការព្រួយបារម្ភចំពោះការផ្ដន្ទាទោសយុវតីអាយុ១៩ឆ្នាំម្នាក់ ឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ និងពិន័យជាប្រាក់៦លានរៀល ពាក់ព័ន្ធនឹងការបង្ហោះវីដេអូរិះគន់បញ្ហាសន្តិសុខនៅខេត្តពោធិ៍សាត់។






