សេចក្ដីប្រកាសតូរ៉ង់តូ គឺជាលទ្ធផលនៃកិច្ចពិភាក្សានៅក្នុងវេទិកាសាធារណៈ ដែលត្រូវបានរៀបចំឡើងជាបន្តបន្ទាប់ជាមួយសហគមន៍ខ្មែរនៅកាណាដា ដើម្បីប្រមូលមតិ និងសំណើសម្រាប់ដោះស្រាយបញ្ហាជាតិដោយសន្តិវិធី។ ខ្លឹមសារនៃសេចក្ដីប្រកាសនេះ គឺអំពាវនាវឱ្យមានការផ្សះផ្សារជាតិពិតប្រាកដ ការដោះលែងអ្នកទោសនយោបាយ ការបោះឆ្នោតដោយសេរី សិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេស ការលើកស្ទួយយុត្តធម៌សង្គម និងចំណុចមួយចំនួនទៀត។
អ្នកឃ្លាំមើលទទូចឲ្យហ្រ្វង់កូហ្វូនីលើកបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យជាតម្លៃស្នូលនៃកិច្ចប្រជុំ
ការលើកឡើងនេះ ធ្វើឡើងមុនពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ច ប្រជុំកំពូល ហ្វ្រង់កូហ្វូនី នៅភ្នំពេញ ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា។







