ប្រជាសហគមន៍មានជម្លោះដីធ្លីមកពីខេត្តកោះកុង ទាមទារឱ្យតុលាការកំពូល ទម្លាក់ចោលបទចោទប្រឆាំងនឹងតំណាងសហគមន៍១៩៧គ្រួសារ លោកស្រី អឹប តឹង ពាក់ព័ន្ធនឹងសំណុំរឿងបរិហារកេរ្តិ៍។ ការស្នើសុំនេះធ្វើឡើង បន្ទាប់ពីតុលាការកំពូលបានបើកសវនាការជំនុំជម្រះ នៅព្រឹកថ្ងៃទី១១ កញ្ញា ពាក់ព័ន្ធនឹងបណ្ដឹងពីបទបរិហារកេរ្តិ៍ជាសាធារណៈរបស់លោកឧកញ៉ា ហេង ហ៊ុយ។ តុលាការកំពូលគ្រោងប្រកាសសាលដីកាលើសំណុំរឿងនេះ នៅថ្ងៃទី២១ ខែកញ្ញា ខាងមុខ។
អ្នកឃ្លាំមើលសិទ្ធិមនុស្សព្រមានថា ការផ្ដន្ទាទោសយុវតីពីបទរិះគន់តាមអនឡាញ អាចប៉ះពាល់ដល់សេរីភាពបញ្ចេញមតិ
អ្នកឃ្លាំមើលសង្គម និងសិទ្ធិមនុស្សបានសម្ដែងការព្រួយបារម្ភចំពោះការផ្ដន្ទាទោសយុវតីអាយុ១៩ឆ្នាំម្នាក់ ឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ និងពិន័យជាប្រាក់៦លានរៀល ពាក់ព័ន្ធនឹងការបង្ហោះវីដេអូរិះគន់បញ្ហាសន្តិសុខនៅខេត្តពោធិ៍សាត់។






