ក្រុមសហជីពឯករាជ្យ បាននាំគ្នាទៅដាក់ញត្តិ នៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីស្នើសុំឱ្យរដ្ឋាភិបាលដំឡើងប្រាក់ឈ្នួលដល់កម្មករក្នុងវិស័យកាត់ដេរឱ្យ បាន២៥០ដុល្លារ ក្នុង១ខែសម្រាប់ឆ្នាំ២០២៧។ ការស្នើនេះ ក្រោយពីពួកគាត់ ឃើញថា កម្មករនិយោជិតកំពុងប្រឈមបញ្ហា ជីវភាពខ្វះខាត ដោយសារតែប្រាក់ឈ្នួលតិចពេក ខណៈតម្លៃទំនិញឡើងថ្លៃខ្ពស់ ដែលធ្វើឱ្យប៉ះពាល់ដល់ការរស់នៅប្រកបដោយជីវភាពសមរម្យ និងប្រកបដោយភាពថ្លៃថ្នូរ។
អ្នកជំនាញផ្នែកសន្តិសុខឌីជីថល រកឃើញការផ្សាយពាណិជ្ជកម្មការងារឆបោកបន្តកើតមាន ក្នុងប្រទេសកម្ពុជា
ពាណិជ្ជកម្មផ្សព្វផ្សាយទាំងនោះ មានតម្រូវការបុគ្គលិកទៅបម្រើការក្នុងខេត្តចំនួន៤ គឺ ក្រុងប៉ោយប៉ែត ខេត្តព្រះសីហនុ ភ្នំពេញ និងខេត្តប៉ៃលិន។






