សម័យឌីជីថលរីកចម្រើន តើប្រជាពលរដ្ឋមានបញ្ហាប្រឈមអ្វីខ្លះ?

    0
    16

    ក្នុងពេលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋស្ទើតែគ្រប់គ្នា មានទូរស័ព្ទក្នុងដៃ និងមានអ៊ីនធឺណិត ដែលជាមធ្យោបាយសម្រាប់ប្រើប្រាស់ក្នុងការទំនាក់ទំនង ការបញ្ចេញមតិ និងចែករំលែកព័ត៌មានជាដើម។ ទោះជាយ៉ាងណា ក្រុមអ្នកធ្វើការលើកកម្ពស់សិទ្ធិ និងសេរីភាព លើកឡើងថា ក្នុងបរិយាកាសឌីជីថល ឬប្រព័ន្ធបច្ចេកវិទ្យាកាន់តែវិវត្តរីកចម្រើននៅកម្ពុជានេះ ពួកគាត់ពិនិត្យឃើញថា សិទ្ធិបញ្ចេញមតិ សេរីភាព និងសិទ្ធិឯកជនភាពរបស់ពលរដ្ឋ នៅមិនទាន់ត្រូវបានការពារឲ្យបានត្រឹមត្រូវនៅឡើយ។ កាលើកឡើងនេះ ធ្វើឡើងនៅក្នុងវេទិកាអ៊ីនធឺណិតភ្នំពេញដែលរៀបចំឡើងដោយក្រុមអង្គការសង្គមស៊ីវិលនៅថ្ងៃទី១៤ ខែកញ្ញា ក្នុងទីក្រុងភ្នំពេញ ក្រោមប្រធាបទ «ឌីជីថលូបនីយកម្មដើម្បីការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា»។

    សូមទស្សនាបទសម្ភាសន៍រវាងលោក ថា ថៃ ជាមួយនាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងតំណាងក្រុមការងារសិទ្ធិឌីជីថល អ្នកស្រី ឆន សុគន្ធា ដូចតទៅ៖

    ទុក​ឱ្យ​ឆ្លើយ​តប​មួយ

    សូមបញ្ចូលមតិយោបល់របស់អ្នក!
    សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ