ពលរដ្ឋរងគ្រោះដីធ្លីនៅខេត្តកោះកុង ខកចិត្តចំពោះការដោះស្រាយរបស់ក្រសួងរៀបចំដែនដី ដោយអះអាងថា ក្រសួងមិនទាន់ពន្លឿនផ្តល់ដីសម្បទានសង្គមកិច្ចតាមសំណើរបស់ពួកគាត់នៅឡើយ។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីពលរដ្ឋមកពីសហគមន៍រងគ្រោះដីធ្លីជាច្រើនក្រុម ដែលមានជម្លោះដីធ្លីជាមួយឧកញ៉ា លី យ៉ុងផាត់ និងឧកញ៉ា ហេង ហ៊ុយ បានធ្វើដំណើរមកក្រសួងដែនដី នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែកញ្ញា ដើម្បីស្នើឱ្យក្រសួង ផ្តល់ដីសម្បទានសង្គមកិច្ច ដល់ពួកគាត់សម្រាប់អាស្រ័យផល និងប្រកបរបរចិញ្ចឹមជីវិត៕
អ្នកឃ្លាំមើលសិទ្ធិមនុស្សព្រមានថា ការផ្ដន្ទាទោសយុវតីពីបទរិះគន់តាមអនឡាញ អាចប៉ះពាល់ដល់សេរីភាពបញ្ចេញមតិ
អ្នកឃ្លាំមើលសង្គម និងសិទ្ធិមនុស្សបានសម្ដែងការព្រួយបារម្ភចំពោះការផ្ដន្ទាទោសយុវតីអាយុ១៩ឆ្នាំម្នាក់ ឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ និងពិន័យជាប្រាក់៦លានរៀល ពាក់ព័ន្ធនឹងការបង្ហោះវីដេអូរិះគន់បញ្ហាសន្តិសុខនៅខេត្តពោធិ៍សាត់។






