លោកស្រី ផាវ ញ៉ើង តំណាងសហគមន៍មានជម្លោះដីធ្លីក្រុម១៧៥ នៅខេត្តកោះកុង បង្ហាញការខកចិត្ត និងប្រកាសមិនទទួលស្គាល់សាលដីការបស់តុលាការកំពូល ដែលបានតម្កល់សេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍ កាលពីថ្ងៃទី២ ខែកញ្ញា។ សាលដីកានេះ តម្រូវឱ្យលោកស្រី ផាវ ញ៉ើង និងសកម្មជនដីធ្លី លោកស្រី សេង លីន បង់សំណងជំងឺចិត្តចំនួន ១លានរៀលក្នុងម្នាក់ៗ ដល់លោកស្រី ឆាយ វី ដែលបានប្ដឹងពួកគាត់ពីបទបរិហារកេរ្តិ៍ជាសាធារណៈ។ លោកស្រី ផាវ ញ៉ើង ប្រកាសជំហរថា លោកស្រីនឹងមិនបង់ប្រាក់នេះឡើយ ដោយអះអាងថា លោកស្រីគ្រាន់តែចេញមុខការពារដីសាធារណៈរបស់រដ្ឋ ស្របតាមរដ្ឋធម្មនុញ្ញ ប៉ុន្តែបែរជាត្រូវប្រឈមនឹងសំណុំរឿងដែលលោកស្រីចាត់ទុកថា អយុត្តិធម៌៕
អ្នកឃ្លាំមើលសិទ្ធិមនុស្សព្រមានថា ការផ្ដន្ទាទោសយុវតីពីបទរិះគន់តាមអនឡាញ អាចប៉ះពាល់ដល់សេរីភាពបញ្ចេញមតិ
អ្នកឃ្លាំមើលសង្គម និងសិទ្ធិមនុស្សបានសម្ដែងការព្រួយបារម្ភចំពោះការផ្ដន្ទាទោសយុវតីអាយុ១៩ឆ្នាំម្នាក់ ឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ និងពិន័យជាប្រាក់៦លានរៀល ពាក់ព័ន្ធនឹងការបង្ហោះវីដេអូរិះគន់បញ្ហាសន្តិសុខនៅខេត្តពោធិ៍សាត់។






