តើរដ្ឋាភិបាលពិតជាបង្រ្កាបឧក្រិដ្ឋកម្មអនឡាញបានជោគជ័យមែនឬយ៉ាងណា?

    0
    5

    លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកឡើងថា ការឆបោកអនឡាញជាឧក្រិដ្ឋកម្មដែលរដ្ឋាភិបាលត្រូវបោសសម្អាតឱ្យអស់ពីកម្ពុជា ពីព្រោះវាបានបំផ្លាញកេរ្តិ៍ឈ្មោះប្រទេស និងប៉ះពាល់ដល់សេដ្ឋកិច្ចស្របច្បាប់របស់ប្រទេស។ លោកអះអាងថា រដ្ឋាភិបាលកំពុងបង្ក្រាបឧក្រិដ្ឋកម្មអនឡាញនេះបានដោយជោគជ័យ និងមានប្រទេសមួយចំនួនបានទទួលស្គាល់ពីជោគជ័យនេះ។

    ទោះជាយ៉ាងណា អ្នកសង្កេតការណ៍ថ្លែងថា ការបង្ក្រាបលើទីតាំងប្រតិបត្តិការឆបោកអនឡាញតែមួយមុខ មិនទាន់ជាកត្តាដែលសន្មត់ថា កម្ពុជាជោគជ័យក្នុងការកម្ចាត់ឧក្រិដ្ឋកម្មឆបោកអនឡាញនោះទេ។ ម្យ៉ាងវិញទៀត អ្នកជំនាញផ្នែកសន្តិសុខឌីជីថលបែរជារកឃើញថា ក្នុងពេលរដ្ឋាភិបាលប្រកាសថាខ្លួនជោគជ័យក្នុងការបង្ក្រាបការឆបោកអនឡាញ ការផ្សាយពាណិជ្ជកម្មការងារឆបោក ឬស្កែម នៅកម្ពុជា នៅតែបន្តកើតមានឥតឈប់ឈរ។

    ទុក​ឱ្យ​ឆ្លើយ​តប​មួយ

    សូមបញ្ចូលមតិយោបល់របស់អ្នក!
    សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ