កម្មកររោងចក្រមួយចំនួនបានលើកឡើងថា ការស្នើសុំដំឡើងប្រាក់ឈ្នួលឲ្យដល់២៥០ដុល្លារក្នុងមួយខែ មិនមែនជាតួលេខខ្ពស់ពេកនោះទេ ប៉ុន្តែដោយសារពួកគាត់ប្រឈមនឹងទំនិញលើទីផ្សារកាន់តែឡើងថ្លៃ ហើយប្រាក់ឈ្នួលបច្ចុប្បន្ន រួមទាំងប្រាក់ខំធ្វើការថែមម៉ោងផង នៅតែមិនអាចទ្រទ្រង់ជីវភាពគ្រួសារបាន។ ការស្នើនេះ ធ្វើឡើងស្របពេល ភាគីថៅកែរោងចក្រ តំណាងកម្មករ និងក្រសួងការងារ បន្តចរចាដើម្បីកំណត់ប្រាក់ឈ្នួលគោលសម្រាប់កម្មករនៅឆ្នាំ២០២៧ ខណៈភាគីថៅកែចង់រក្សាប្រាក់ឈ្នួលគោលឲ្យនៅត្រឹម២១០ដុល្លារដដែល៕
អ្នកឃ្លាំមើលសិទ្ធិមនុស្សព្រមានថា ការផ្ដន្ទាទោសយុវតីពីបទរិះគន់តាមអនឡាញ អាចប៉ះពាល់ដល់សេរីភាពបញ្ចេញមតិ
អ្នកឃ្លាំមើលសង្គម និងសិទ្ធិមនុស្សបានសម្ដែងការព្រួយបារម្ភចំពោះការផ្ដន្ទាទោសយុវតីអាយុ១៩ឆ្នាំម្នាក់ ឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ និងពិន័យជាប្រាក់៦លានរៀល ពាក់ព័ន្ធនឹងការបង្ហោះវីដេអូរិះគន់បញ្ហាសន្តិសុខនៅខេត្តពោធិ៍សាត់។






