សម្ភាសន៍លោក តាក់ ម៉េងហ៊ាង ជុំវិញការឈរឈ្មោះជាតំណាងរាស្ត្រអូស្ត្រាលីនៅអាណត្តិទី៣

0
19

នៅថ្ងៃទី២៨ ខែវិច្ឆិកា ខាងមុខនេះ ប្រជាពលរដ្ឋក្នុងរដ្ឋវិចតូរៀ (Victoria) ប្រទេសអូស្ត្រាលី នឹងចេញទៅបោះឆ្នោតជ្រើសរើសសមាជិកសភា សម្រាប់អាណត្តិថ្មីរយៈពេល ៤ឆ្នាំ។ ក្នុងចំណោមបេក្ខជនដែលកំពុងប្រកួតប្រជែង ក៏មានអ្នកនយោបាយអូស្ត្រាលីដើមកំណើតខ្មែរមួយរូប គឺលោក តាក់ ម៉េងហ៊ាង ដែលកំពុងឈរឈ្មោះជាថ្មី ក្នុងនាមគណបក្សពលករ ដើម្បីបន្តអាណត្តិជាសមាជិកសភារបស់លោកជាលើកទី៣។ ពីយុវជនខ្មែរម្នាក់ដែលបានធ្វើចំណាកស្រុកទៅរស់នៅប្រទេសអូស្ត្រាលី លោក តាក់ ម៉េងហ៊ាង បានខិតខំសិក្សារហូតក្លាយជាមេធាវី បន្ទាប់មកបានចូលប្រឡូកក្នុងឆាកនយោបាយ រហូតក្លាយជាអភិបាលក្រុង និងជាសមាជិកសភានៃរដ្ឋវិចតូរៀ។ ក្រោយកាន់តំណែងជាសមាជិកសភាអស់រយៈពេលជិត ៨ឆ្នាំ តើលោកសម្រេចបានសមិទ្ធផលអ្វីខ្លះសម្រាប់ប្រជាពលរដ្ឋ? ហេតុអ្វីបានជាសំឡេងគាំទ្ររបស់លោកថយចុះក្នុងការបោះឆ្នោតអាណត្តិទី២? ហើយសម្រាប់ការប្រកួតប្រជែងអាណត្តិទី៣នេះ តើលោកមានគោលនយោបាយ ឬផែនការអ្វីថ្មី ដើម្បីឆ្លើយតបនឹងកង្វល់របស់ប្រជាពលរដ្ឋ និងទទួលបានការគាំទ្រពីអ្នកបោះឆ្នោត?

សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍ពិសេសជាមួយលោក តាក់ ម៉េងហ៊ាង ដើម្បីស្វែងយល់ពីសមិទ្ធផលការងារ បញ្ហាប្រឈម និងគោលនយោបាយរបស់លោក មុនការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែវិច្ឆិកា ខាងមុខនេះ។

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ