ម្ដាយលោក កើត សារ៉ាយ ចង់ឲ្យកូនមានសេរីភាពនៅមើលថែម្ដាយដែលកំពុងចាស់ជរា

    0
    35

    ម្ដាយរបស់សកម្មជនសិទ្ធិមនុស្ស លោក កើត សារ៉ាយ គឺលោកស្រី ចាប យ៉ែម បានទទួចឲ្យរដ្ឋាភិបាលដោះលែងកូន ឲ្យមានសេរីភាពវិញ ដើម្បីបានមកមើលថែម្ដាយដែលកំពុងស្ថិតក្នុងវ័យចាស់ជរា។ ស្រីវ័យ៨០ឆ្នាំរូបនេះ បានលើកឡើងថា ការចាប់ឃុំខ្លួនលោក កើត សារ៉ាយ ជាលើកទី២ទាំងអយុត្តិធម៌ បានធ្វើឲ្យលោកស្រី ខូចចិត្តរីងរ៉ៃដោយសារនឹកឃើញកូន ហើយមិនអាចធ្វើដំណើរទៅសួរសុខទុក្ខដល់ពន្ធនាគារ ដោយសារផ្លូវឆ្ងាយ និងវ័យចាស់ជរា។

    ប្រធានសមាគមន៍និស្សិតបញ្ញ្ញាវ័ន្តខ្មែរលោក កើត សារ៉ាយ ត្រូវបានសមត្ថកិច្ចចាប់ឃុំខ្លួនតាំងពីខែមេសា ឆ្នាំ២០២៤ ក្រោយពីលោកបានចុះជួបជាមួយក្រុមពលរដ្ឋដែលនាំគ្នារត់ពួនក្នុងព្រៃ បន្ទាប់ពីរងការបង្ក្រាបយ៉ាងហិង្សាពីកងកម្លាំងចម្រុះខេត្តព្រះវិហារ រឿងទំនាស់ដីធ្លី។ ដោយសារការចុះជួបពលរដ្ឋមានទំនាស់ដីធ្លីទាំងនេះ លោក កើត សារ៉ាយ ត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារ៤ឆ្នាំ ពីបទ «មិនរាងចាល» ក្នុងបទ «ញុះញង់បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ជាបទល្មើសដ៏ពេញនិយម ដែលរដ្ឋាភិបាលតែងប្រើ សម្រាប់ធ្វើទុក្ខបុកម្នេញលើមន្ត្រីគណបក្សប្រឆាំង និងសកម្មជនសង្គម៕

    ទុក​ឱ្យ​ឆ្លើយ​តប​មួយ

    សូមបញ្ចូលមតិយោបល់របស់អ្នក!
    សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ