តើលោក ហ៊ុន ម៉ាណែត ចំអកឲ្យ សម រង្ស៊ី ថា ធ្វើចាញ់នយោបាយឪពុករបស់លោក និងជំនាន់លោកនោះ ឆ្លុះបញ្ចាំងបែបណា?

0
22

លោក ហ៊ុន ម៉ាណែត ដែលលោកតំណែងជានាយករដ្ឋមន្ត្រី តាមរយៈការលើកបន្តុបរបស់ឪពុក គឺលោក ហ៊ុន សែន ថ្លែងចំអកឲ្យលោក សម រង្ស៊ី ថា ធ្វើនយោបាយចាញ់លោក ហ៊ុន សែន រហូតដល់ជំនាន់កូន ហើយចុងក្រោយបែរជាទៅបង្កើតរដ្ឋាភិបាលនៅក្រៅប្រទេស ដើម្បីតែងតាំងខ្លួនឯងជានាយករដ្ឋមន្ត្រី។ តើការលើកឡើងនេះ ឆ្លុះបញ្ចាំងពីការពិតនយោបាយកម្ពុជាបានកម្រិតណា? តើការលើកឡើងនេះ បង្ហាញថា លោក ហ៊ុន ម៉ាណែត និងឪពុករបស់លោក ខ្លាំងមែន ឬទន់ខ្សោយ នៅពេលដែលគណបក្សប្រឆាំងដ៏មានប្រជាប្រិយភាពត្រូវបានរំលាយ ឬរារាំងមិនឱ្យចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត? តើការបង្កើតរដ្ឋាភិបាលនៅក្រៅប្រទេសរបស់ក្រុមលោក សម រង្ស៊ី មានមូលដ្ឋាននយោបាយ និងប្រសិទ្ធភាពជាក់ស្តែងកម្រិតណា?

សូមលោកអ្នកនាងតាមដានកិច្ចពិភាក្សាដ៏សំខាន់នេះ ជាមួយវាគ្មិនកិត្តិយសពីររូប គឺលោក អ៊ិន ហេមរ៉ា ជាអនុប្រធានសភាពលរដ្ឋខ្មែរក្រៅប្រទេស និងលោក ស៊ឹង សែនករុណា ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ ដូចតទៅ៖

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ