ឃាតកម្មលើបណ្ឌិត កែម ឡី បានកើតឡើងរយៈពេល ១០ ឆ្នាំមកហើយ។ មកដល់ពេលនេះ មានមនុស្សតែម្នាក់គត់ដែលអាជ្ញាធរបាននាំខ្លួនមកផ្ដន្ទាទោស ដោយចោទថា ជាឃាតករបាញ់សម្លាប់បណ្ឌិត កែម ឡី។ មន្ត្រីរដ្ឋាភិបាលកម្ពុជាបានចាត់ទុកថា សាលក្រមផ្ដន្ទាទោសនេះថា ជាយុត្តិធម៌សម្រាប់ជនរងគ្រោះ ប៉ុន្តែមជ្ឈដ្ឋានជាតិ និងអន្តរជាតិ មិនដែលចាត់ទុកថា នេះជាយុត្តិធម៌ពិតប្រាកដឡើយ ដោយគេយល់ថា សំណុំរឿងឃាតកម្មនេះ ជារឿងនយោបាយ ដែលក្រុមជនល្មើសកំពុងរស់នៅក្រៅសំណាញ់ច្បាប់នៅឡើយ។
យុវជនវ័យក្មេងមួយរូបទៀត ត្រូវជាប់ពន្ធនាគារ៤ឆ្នាំ ដោយសាររិះគន់រដ្ឋាភិបាល និងបញ្ហាព្រំដែនកម្ពុជា-ថៃ
មន្ត្រីសិទ្ធិមនុស្សបារម្ភថា សេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋបន្តរឹតត្បិត ដោយសារការអនុវត្តច្បាប់ផ្ទុយពីរដ្ឋធម្មនុញ្ញ។







