សកម្មជនការពារបរិស្ថាន និង ព្រៃឈើ ទាមទារឲ្យដកមន្ត្រីបរិស្ថាននៅតំបន់ព្រៃឡង់ខេត្តព្រះវិហារចេញពីតំបន់នោះ ឬបញ្ចប់តួនាទី ដោយសារមន្ត្រីទាំងអស់នោះមិនការពារព្រៃឈើឲ្យបានតឹងរ៉ឹង បណ្ដោយឲ្យជនល្មើសកាប់ទន្ទ្រានដីព្រៃតំបន់ការពាររាប់សិបហិកតារ។ មន្ត្រីសង្គមស៊ីវិលថា អាជ្ញាធរពាក់ព័ន្ធថ្នាក់ជាតិគួរចាត់វិធានការទៅលើជនប្រព្រឹត្ត និងអ្នកឃុបឃិត។
កម្លាំងជាតិស្នើសមាជិកហ្វ្រង់កូហ្វូនីជួយជម្រុញឲ្យរដ្ឋាភិបាលដោះលែងអ្នកទោសនយោបាយ និងផ្សះផ្សារជាតិ
គណបក្សកម្លាំងជាតិបានចេញសេចក្តីថ្លែងការណ៍មួយ ស្នើសុំប្រទេសសមាជិកហ្វ្រង់កូហ្វូនីទាំងអស់ ជាពិសេសប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) និងនាយករដ្ឋមន្ត្រីនៃប្រទេសកាណាដា លោក ម៉ាក យ៉ូសែប ខានី (Mark Joseph Carney) ជួយជម្រុញឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែងអ្នកទោសនយោបាយ និងសម្របសម្រួលឲ្យមានការផ្សះផ្សារជាតិមួយរវាងអ្នកនយោបាយខ្មែរ។ស្របពេលអង្គការហ្វ្រង់កូហ្វូនី ចាប់ផ្តើមបើកកិច្ចប្រជុំក្រោមប្រធានបទ«រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង» ដែលមានការចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល...






