មន្ត្រីយោធាជាន់ខ្ពស់ពាក់ផ្កាយ១ ម្នាក់រងការចោទប្រកាន់ថា បានជួលវីឡាដ៏ស្កឹមស្កៃរបស់ខ្លួននៅខេត្តបាត់ដំបង ឱ្យបណ្ដាញឧក្រិដ្ឋជនប្រើប្រាស់ជាទីតាំងប្រតិបត្តិការឆបោកតាមអនឡាញ។ មន្ត្រីសិទ្ធិមនុស្សទាមទារឱ្យអាជ្ញាធរបើកការស៊ើបអង្កេតដោយឯករាជ្យ និងចាត់វិធានការឱ្យបានម៉ឺងម៉ាត់លើមន្ត្រី និងអ្នកមានអំណាចដែលឃុបឃិត ឬផ្ដល់ទីតាំងឱ្យបណ្ដាញឧក្រិដ្ឋជនឆបោកតាមអនឡាញប្រើប្រាស់។
សមត្ថកិច្ចចាប់ខ្លួនស្ត្រីខ្មែរអាយុ ២៣ឆ្នាំម្នាក់ពាក់ព័ន្ធករណីឆបោកតាមអនឡាញ
មន្ត្រីគណបក្សប្រឆាំងលើកឡើងថា ពលរដ្ឋខ្មែរដែលត្រូវបានបណ្ដាញឧក្រិដ្ឋជនបណ្ដុះបណ្ដាលឱ្យចេះឆបោកកំពុងក្លាយជាគោលដៅនៃការបង្ក្រាប ជាងមេខ្លោងកំពូលៗដែលនៅពីក្រោយ ឬមេខ្លោងដែលបង្កើតមជ្ឈមណ្ឌលឧស្សាហកម្មឆបោកតាមអនឡាញនៅកម្ពុជា។






