ទាហានមួយចំនួន ដែលកំពុងឈរជើងនៅព្រំដែនខេត្តបន្ទាយមានជ័យ បានអះអាងថា ពួកគាត់ត្រូវមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា លោក ប៉ាន់ខែម ប៊ុនថន អូសទាញឱ្យចូលបម្រើទ័ពស្ម័គ្រចិត្ត នៅមុនពេលផ្ទុះសង្គ្រាមតាមព្រំដែន ដោយការសន្យាផ្ដល់ក្របខ័ណ្ឌជាទាហានពេញសិទ្ធិ ក្រោយឈរជើងបាន ៣ខែ។ ក៏ប៉ុន្តែ ពួកគាត់ថា ក្រោយឆ្លងកាត់សមរភូមិប្រយុទ្ធជាង ២០ថ្ងៃ និងហួសកាលកំណត់ហើយនេះ ពួកគាត់ត្រូវគេទុកចោលយ៉ាងកម្សត់ នៅតំបន់ព្រំដែន និងមិនបានផ្ដល់ក្របខ័ណ្ឌពេញសិទ្ធិតាមការសន្យានោះឡើយ។
អ្នកប្តឹងពីបញ្ហាមីក្រូហិរញ្ញវត្ថុស្ទើរទាំងអស់មិនចូលរួមដោះស្រាយក្រៅផ្លូវការជាមួយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ
អង្គការតំណាងដើមបណ្ដឹងរបស់ប្រជាពលរដ្ឋចាត់ទុកការសម្រេចរបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ថា មិនបានផ្ដល់យុត្តិធម៌ និងដំណោះស្រាយសមស្របដល់ប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់។






