តំណាងក្រុមអ្នកដឹកជញ្ជូនតាមថ្នាលបច្ចេកវិទ្យា គ្រោងនឹងជួបចរចាជាមួយតំណាងក្រុមហ៊ុន និងមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ នាពេលខាងមុខទៀត ដើម្បីពិភាក្សាលើចំណុចសេសសល់ ដែលមិនទាន់ឯកភាពគ្នា។ គម្រោងជួបគ្នានេះ ក្រោយពីការចរចាអស់ជាច្រើនម៉ោង គឺចាប់ពីម៉ោង២រសៀល រហូតដល់ម៉ោង ៩យប់ កាលពីថ្ងៃទី២៨ ខែសីហា ភាគីក្រុមហ៊ុន នៅមិនទាន់ឯកភាពលើចំណុចស្នើសុំការបញ្ចុះតម្លៃកម្រៃជើងសារ៕
សង្គមស៊ីវិលរៀបចំវេទិកាពលរដ្ឋស្ដីពីកង្វល់បញ្ហាសិទ្ធិមនុស្សសម្រាប់តស៊ូមតិនៅវេទិកាអាស៊ាន
វេទិកាប្រជាពលរដ្ឋកម្ពុជា (CPF) រៀបចំឡើង ដើម្បីកំណត់បញ្ហាប្រឈមដែលកំពុងកើតមាននៅកម្ពុជា និងប្រមូលអនុសាសន៍រួមជាអាទិភាពមួយដើម្បីរួមចំណែកដល់ការតស៊ូមតិថ្នាក់ជាតិ និងថ្នាក់តំបន់ ជាពិសេសសម្រាប់សន្និសីទសង្គមស៊ីវិលអាស៊ាន (APF/ACSC) ឆ្នាំ ២០២៦ ដែលប្រទេសហ្វីលីពីនធ្វើជាម្ចាស់ផ្ទះ។






