
សកម្មជនកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស គឺកញ្ញា ភឹង សោភា និងលោក សាន សិទ្ធ ប្ដេជ្ញាបន្តបេសកកម្មផ្សព្វផ្សាយច្បាប់ និងសិទ្ធិមនុស្ស ជាពិសេសគឺខ្លឹមសារនៃកិច្ចព្រមព្រៀងសន្ដិភាពក្រុងប៉ារីស ទៅកាន់ប្រជាពលរដ្ឋ បើទោះបីជាពួកគេទើបត្រូវបានជាប់ពន្ធនាគារទាំងយុត្តិធម៌អស់រយៈពេល២ឆ្នាំ និងរងការធ្វើទុក្ខបុកម្នេញគ្រប់រូបភាពពីអាជ្ញាធររដ្ឋាភិបាលក្ដី។ កញ្ញា ភឹង សោភា លោក សាន សិទ្ធ និងលោក ស៊្រុន ស្រ៊ន ត្រូវបានតុលាការចោទប្រកាន់ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ពាក់ព័ន្ធនឹងការលើកឡើងពីបញ្ហាព្រំដែន៕







