
ប្រជាពលរដ្ឋ ដែលទើបរុះរើផ្ទះ ដោយសារការបាក់ច្រាំងទន្លេ ស្ថិតនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានស្នើឲ្យអាជ្ញាធរ ជួយផ្ដល់ដីនៅទីតាំងថ្មី ដើម្បីសាងសង់ផ្ទះនៅសមរម្យឡើងវិញ។ ពលរដ្ឋទាំងនោះបានលើកឡើងថា ពួកគាត់ខ្លះ ជាអ្នកក្រីក្រ មិនមានលទ្ធភាព ទិញដីសម្រាប់សាងសង់លំនៅឡើងវិញនោះទេ៕







