ប្រមុខការទូតកម្ពុជា និងថៃ បានលើកយកជម្លោះព្រំដែន មកនិយាយនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ។ ភាគីកម្ពុជា បានលើកឡើងពីសកម្មភាពឈ្លានពានរបស់យោធាថៃ ចូលក្នុងទឹកដីកម្ពុជា និងរារាំងមិនឱ្យពលរដ្ឋខ្មែរ អាចត្រឡប់ទៅកាន់ផ្ទះសម្បែងវិញបាន។ ចំណែកភាគីថៃ បានចោទកម្ពុជា ថាប្រឌិតរឿង ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះប្រទេសថៃ ជុំវិញរឿងវិវាទព្រំដែន។ ក្រៅពីនេះ តំណាងភាគីប្រទេសទាំងពីរ ក៏បានលើកយកករណីឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិត មកនិយាយផងដែរ។
រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា អំពាវនាវឱ្យកម្ពុជាប្រើយន្តការអន្តរជាតិដោះស្រាយជាជាងសុំអង្វរថៃចរចា
ការអំពាវនាវនេះបន្ទាប់ពីរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជាផ្លូវការចំពោះដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃ ចូលតំបន់អានសេះ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២៣ ខែសីហា។






