សហគមន៍ខ្មែរនៅកាណាដា ដាក់ចេញសំណើ១០ចំណុចសម្រាប់ការផ្សះផ្សាជាតិ

    0
    15

    ក្នុង​ពេល​ដែល​សង្គម​ខ្មែរ​កំពុង​ជជែក​គ្នា​អំពី​ការផ្សះផ្សា​ជាតិ បន្ទាប់ពី​មានការ​លើកលែងទោស ការ​ដោះលែង និង​ការ​ផ្តល់​តួនាទី​ក្នុង​រដ្ឋាភិបាល​ដល់​បុគ្គល​មួយចំនួន សហគមន៍​ខ្មែរ​នៅ​ប្រទេស​កាណាដា​បាន​ជួបជុំគ្នា ដើម្បី​ពិភាក្សា​ថា តើ​ការផ្សះផ្សា​ជាតិ​ពិតប្រាកដ​សម្រាប់​កម្ពុជា​គួរ​មាន​លក្ខណៈ​បែប​ណា។ អ្នកចូលរួម​យល់ឃើញ​ថា ការផ្សះផ្សា​ជាតិ​មិន​គួរ​ផ្តោត​តែ​លើ​បុគ្គល​មួយចំនួន ឬ​ការចរចា​ដើម្បី​ចែករំលែក​តួនាទី​នោះ​ទេ ខណៈ​អ្នកទោស​នយោបាយ​នៅតែ​ជាប់ឃុំ សិទ្ធិ​នយោបាយ និង​សេរីភាព​សារព័ត៌មាន​នៅតែ​ត្រូវ​បាន​រឹតត្បិត ហើយ​បញ្ហា​យុត្តិធម៌​សង្គម ជម្លោះព្រំដែន និង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អន​ឡាញ​នៅ​មិនទាន់​ត្រូវ​បាន​ដោះស្រាយ​ដល់​ឫសគល់។
    ​
    ដោយសារ​ក្តីបារម្ភ​ទាំងនេះ ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ (KMD) បាន​រៀបចំ​វេទិកាសាធារណៈ​ជា​បន្តបន្ទាប់​ជាមួយ​សហគមន៍​ខ្មែរ​នៅ​កាណាដា ដើម្បី​ប្រមូល​មតិ និង​សំណើ​សម្រាប់​ដំណោះស្រាយ​ជាតិ​ដោយ​សន្តិវិធី​។ លទ្ធផល​នៃ​ការពិភាក្សា​ទាំងនេះ បាន​ក្លាយជា «​សេចក្តី​ប្រកាស​តូរ៉ុនតូ​» ដែល​ត្រូវ​បាន​អនុម័ត​នៅ​ថ្ងៃទី​២៩ ខែ​សីហា ឆ្នាំ​២០២៦។ សេចក្តីប្រកាស​ទាំង​១០​ចំណុច​នេះ អំពាវនាវ​ឱ្យ​មាន​ការផ្សះផ្សា​ជាតិ​ពិតប្រាកដ ការ​ដោះលែង​អ្នក​ទោសនយោបាយ ការធានា​សិទ្ធិ​វិលត្រឡប់​ដោយ​សុវត្ថិភាព ការបោះឆ្នោត​ដោយ​សេរី សិទ្ធិ​បោះឆ្នោត​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស សេរីភាព​សារព័ត៌មាន សមភាព​ចំពោះមុខ​ច្បាប់ យុត្តិធម៌​សង្គម និង​ការ​ដោះស្រាយ​បញ្ហា​ជាតិ​ដោយ​តម្លាភាព។

    ទុក​ឱ្យ​ឆ្លើយ​តប​មួយ

    សូមបញ្ចូលមតិយោបល់របស់អ្នក!
    សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ