ឈ្មួញ​រក​រ៉ែ​មាស​នៅ​ឧទ្យានជាតិ​វីរៈជ័យ​បង្ហូរ​សារធាតុ​គីមី​ចូល​អូរ​ធម្មជាតិ ធ្វើ​ឲ្យ​ប៉ះពាល់​ពលរដ្ឋ​រាប់រយ​គ្រួសារ​ក្នុង​ខេត្តរតនគិរី

0
ក្រុម​ឈ្មួញ​កំពុង​សំងំ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នៅ​ឧទ្យានជាតិវីរៈជ័យ បាន​បង្ហូរ​សារធាតុ​គីមី​ចូល​អូរ​ធម្មជាតិ បង្ក​ផលប៉ះពាល់​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ នៅ​ស្រុក​តាវែង ខេត្ត​រតនគិរី។ អាជ្ញាធរ​មូលដ្ឋាន​ទទួលស្គាល់​ថា ពិត​ជាមាន​ពលរដ្ឋ​រង​ផលប៉ះពាល់ និង​កើតរោគ​រមាស់​ប្រាកដ​មែន ប៉ុន្តែ​មិន​ទាន់​ប្រាកដ​ថា មក​ពី​បញ្ហា​អាជីកម្ម​រ៉ែ​មាស​នៅ​ផ្នែក​ខាងលើ​នោះទេ។

ក្រុមហ៊ុន​លោក ទ្រី ដាលុច កំពុង​ឈូស​ឆាយ​ដី​ស្រែ​ចម្ការ និង​បំផ្លាញ​ផល​ដំណាំ​ពលរដ្ឋ​ចំនួន​២​ឃុំ នៅ​ខេត្ត​ព្រះវិហារ

0
ដីស្រែ​ចម្ការ​របស់​ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ​នៅ​ឃុំ​រីករាយ និង​ឃុំ​រុសរាន ស្រុក​រវៀង ខេត្ត​ព្រះវិហារ ត្រូវ​បាន​ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន (ខេមបូឌា) អេនើជី ឌីវេឡុបមេន (Global Green (Cambodia) Energy Development) របស់​លោក ទ្រី ដាលុច ដាក់​គ្រឿងចក្រ​ឈូស​ឆាយ​បំផ្លាញ​ផល​ដំណាំ​របស់​ពួកគាត់​រាប់​រយ​ហិកតារ។ សង្គម​ស៊ីវិល​ទទូច​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ស្វែង​រក​ដំណោះស្រាយ​សមរម្យ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ។ស្រប​ពេល​ប្រទេស​កម្ពុជា​កំពុង​មាន​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​ថៃ ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន របស់​លោក...

រឿងអាស្រូវ​សន្លឹក​ទិដ្ឋាការ​បង្ហាញ​ពី​ចន្លោះប្រហោង​ក្នុង​ប្រព័ន្ធ​ប្រឆាំង​អំពើពុករលួយ​របស់​កម្ពុជា

0
អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​កម្ពុជា លោក សេង វណ្ណ​លី បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា ករណី​អតីតមន្ត្រី​ក្រសួងការបរទេស លោក ថូ សំណាង បាន​បង្ហាញ​ពី​ចន្លោះប្រហោង​សំខាន់ៗ​នៅក្នុង​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋបាល និង​ប្រព័ន្ធ​អនុវត្ត​ច្បាប់​របស់​កម្ពុជា​។