ពលរដ្ឋ​សង្ឃឹម​ថា សកម្មជន​ព្រៃឡង់​បន្ត​ការពារ​ធនធានធម្មជាតិ​ខ្លាំង​ជាង​មុន​បន្ទាប់ពី​ជួប​លោក ហ៊ុន សែន

0
ពលរដ្ឋ និង​សកម្មជន​បរិស្ថាន​សង្ឃឹម​ថា សកម្មជន​ព្រៃឡង់​ទាំង ៤​ខេត្ត បន្តសកម្មភាព​ការពារ​ធនធាន​ធម្មជាតិ​ខ្លាំង​ជាង​មុន ក្រោយពី​ជួប​ជជែក​ជាមួយ ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន នៅ​ថ្ងៃទី​១៧ ខែ​មីនា។

សកម្មជន​រក​ឃើញ​បទល្មើស​ព្រៃឈើ​រាប់​រយ​ករណី​នៅក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់

0
ពួកគាត់​ថា បច្ចុប្បន្ន តំបន់​ព្រៃ​ការពារ​មួយ​នេះ ហាក់​គ្មាន​មន្ត្រី និង​អាជ្ញាធរ​ពាក់ព័ន្ធ ឈរជើង​ការពារ​ទប់​ស្កាត់​នោះ​ឡើយ ទើប​ធ្វើ​ឲ្យ​ជនល្មើស​ចូល​កាប់​ឈើ​ដោយ​សេរី​បែប​នេះ។

មន្ត្រី​បរិស្ថាន​ខេត្តក្រចេះ​ចេញ​មុខ​ការពារ​ក្រុមហ៊ុន​វៀតណាម ក្រោយ​រង​ការ​ចោទ​ថា ឈូស​ឆាយ​ដី​ព្រៃ​សហគមន៍

0
ពលរដ្ឋ​ថា មន្ត្រី​បរិស្ថាន​ខេត្តក្រចេះ កំពុង​តែ​គេចវេះ​មិន​ទទួលខុសត្រូវ ការ​បាត់បង់​ដី​ព្រៃ​សហគមន៍​សំពុង ក្រោយ​ក្រុមហ៊ុន​វៀតណាម​បាន​រំលោភ​យក។

ក្រុមហ៊ុន​វៀតណាម​នៅ​ខេត្តក្រចេះ បន្ត​ឈូស​ឆាយ​ដី​ព្រៃ​សហគមន៍​សំពុង​សាជាថ្មី

0
ក្រុមហ៊ុន​វៀតណាម​នៅ​ស្រុក​សំបូរ ខេត្តក្រចេះ បន្ត​លួច​ឈូស​ឆាយ​ព័ទ្ធ​យក​ដី​ព្រៃ​សហគមន៍​សំពុង​សាជាថ្មី ដោយ​មានការ​ជ្រោមជ្រែង​ពី​មន្ត្រី​បរិស្ថាន​ឈរជើង​ការពារ​តំបន់​នោះ​។ ពលរដ្ឋ​សង្ស័យ​ថា មន្ត្រី​បរិស្ថាន​បាន​លក់​ដី​ព្រៃ​សហគមន៍​មួយ​នេះ ទៅ​ឲ្យ​ក្រុមហ៊ុន​វៀតណាម។

គ្រួសារ​ចាត់ទុក​ការសម្រេច​របស់​តុលាការ​កំពូល​បន្ត​ឃុំខ្លួន​សកម្មជន​បរិស្ថាន​ជា​ការ​បំបាក់ទឹកចិត្ត​យុវជន

0
តុលាការកំពូលនៅថ្ងៃទី២ មីនា បដិសេធបណ្ដឹងសុំក្រៅឃុំរ​បស់យុវជន​បរិស្ថាន ៥រូប គឺកញ្ញា ឡុង គន្ធា លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី លោក លី ចាន់ដារ៉ាវុត និង លោក យីម លាងហ៊ី។ ការបន្តច្រានចោលបណ្ដឹង​​របស់ពួកគេ រងការរិះគន់ពីអង្គការជាតិ និង​អន្តរជាតិ​ថា ពុំ​បានលើកទឹកចិត្ត​យុវជន​ចូលរួម​ការពារ​បរិស្ថាន។

ក្រុម​ឈ្មួញ​មាន​អំណាច​សម្រុក​ដឹកឈើ​មាន​តម្លៃ​​ទៅ​លក់​នៅ​វៀតណាម​តាម​ច្រកព្រំដែន​​ខេត្ត​មណ្ឌលគិរី​​រៀងរាល់​យប់

0
ក្រុម​ឈ្មួញ​មានអំណាច​នាំគ្នា​សម្រុក​ដឹកឈើ​មានតម្លៃ ចេញ​ពី​កម្ពុជា យក​ទៅ​លក់​នៅ​វៀតណាម​យ៉ាង​រលូន តាម​ច្រកព្រំដែន​ដាក់​ដាំ ក្នុង​ខេត្ត​មណ្ឌលគិរី ដោយ​គ្មាន​អាជ្ញាធរ​ចុះ​ទប់ស្កាត់​នោះ​ទេ។ អ្នកឃ្លាំមើល​ថា នេះ​មិនមែន​ជា​ករណី​ថ្មី​ឡើយ ពីព្រោះ​ក្រុម​ឈ្មួញ​ទាំងនោះ​តែងតែ​ចេញ​រកស៊ី​បទល្មើស​ព្រៃឈើ​នូវ​រដូវប្រាំង។

អ្នក​បរិស្ថាន​ថា អាជ្ញាធរ​ត្រូវ​អនុវត្ត​ច្បាប់​ទៅលើ​អ្នក​ដែល​ចាក់​ដី និង​ទន្ទ្រាន​ដី​ព្រៃ​ការពារ​ធម្មជាតិ​យក​ធ្វើជា​កម្មសិទ្ធិ នៅ​ខេត្តកោះកុង​ឲ្យ​បាន​តឹងរ៉ឹង

0
អ្នក​បរិស្ថាន​ជំរុញ​ឲ្យ​អាជ្ញាធរ​អនុវត្ត​ច្បាប់​ទៅ​លើ​អ្នក​ដែល​ពាក់ព័ន្ធ និង​អ្នក​ចាក់ដី​ព័ទ្ធ​យក​តំបន់​ការពារ​ធម្មជាតិ ក្នុង​ខេត្ត​កោះកុង ឲ្យ​បាន​តឹងរ៉ឹង។ ការ​លើកឡើង​បែប​នេះ ធ្វើឡើង​បន្ទាប់​ពី​ក្រសួង​បរិស្ថាន​ចេញ​លិខិត​ថ្កោលទោស ចំពោះ​បុគ្គល​ដែល​ឃុបឃិត​គ្នា​ចាក់​ដី និង​ទន្ទ្រាន​ដី​ព្រៃកោងកាង​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ធ្វើជា​កម្មសិទ្ធិ នៅ​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង។អ្នកឃ្លាំមើល​បរិស្ថាន លើកឡើង​ថា ការ​ចេញ​លិខិត​ថ្កោលទោស​របស់​ក្រសួង​បរិស្ថាន ទៅលើ​ជនល្មើស​ទន្ទ្រាន​ដី​ព្រៃកោងកាង​របស់​រដ្ឋ ក្នុង​តំបន់ការពារធម្មជាតិ​យក​ធ្វើជា​កម្មសិទ្ធិ មិន​មាន​ប្រសិទ្ធភាព​នោះ​ទេ​។ ពួកគាត់​យល់​ថា ក្រសួង​បរិស្ថាន​ត្រូវតែ​ចាត់វិធានការ​តាមច្បាប់​ស្ដី​អំពី​ច្បាប់​តំបន់​ការពារ​ធនធានធម្មជាតិ​ឲ្យ​បាន​តឹងរ៉ឹង ដោយ​មិន​ត្រូវ​លើកលែង​ឲ្យ​ជន​ណា​ម្នាក់​នោះ​ឡើយ ទើប​វិធានការ​របស់​រដ្ឋាភិបាល​ដាក់ចេញ​កន្លង​ទៅ​មិន​បរាជ័យ។អ្នកស្រាវជ្រាវ និង​ឃ្លាំមើល​ធនធានធម្មជាតិ​នៅ​កម្ពុជា លោក សេង សុខហេង ប្រាប់​ទូរទស្សន៍​អាស៊ីសេរី...

អ្នកមាន​លុយ​និង​អំណាច​ឈូស​បំផ្លាញ​ដើម​ទ្រាំង​អ្នកភូមិ​នៅ​ខេត្ត​ស្ទឹងត្រែង​ដើម្បី​យក​ដី​ធ្វើជា​កម្មសិទ្ធិ

0
អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង អះអាង​ថា កំពុងតែ​ស្រាវជ្រាវ​រក​អ្នក​ប្រព្រឹត្ត និង​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ ដើម្បី​ចាត់វិធានការ​តាមច្បាប់។

ទាហាន​ជួរមុខ​ខ្វះ​ទឹក​ប្រើប្រាស់​ក្នុង​រដូវក្ដៅ

0
ទាហាន​ខ្មែរ​ដែល​កំពុង​ឈរជើង​តាម​ព្រំដែន ក្នុង​តំបន់​មួយចំនួន ត្អូញត្អែរ​ពី​ការ​ខ្វះ​ទឹក​ប្រើប្រាស់ នៅក្នុង​រដូវប្រាំង ដោយ​តំបន់​ខ្លះ ប្រភព​ទឹក​បាន​រីងស្ងួត និង​ត្រូវ​ដឹកជញ្ជូន​ទឹក​ពី​តំបន់​ផ្សេង​មក​ផ្គត់ផ្គង់។

ពលរដ្ឋ​ខេត្ត​ព្រះវិហារ​ថា ឡាន​ដឹក​រ៉ែ​ដែក​របស់​ក្រុមហ៊ុន​លោក ទ្រី ដាលុច បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​ផ្លូវ​ដង្ហើម និង​សួត​កុមារ

0
ពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២១៣​ក្នុងស្រុក​រវៀង ខេត្តព្រះវិហារ អះអាង​ថា អស់​រយៈពេល​ជាង​៣​ឆ្នាំ​មក​ហើយ ដែល​ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន (ខេមបូឌា) អេនើជី ឌីវេឡុបមេន (Global Green (Cambodia) Energy Development) របស់​កូន​លោក ទ្រី ភាព គឺ​លោក ទ្រី ដាលុច

រដ្ឋាភិបាល​ក្រៅ​ប្រទេស​ស្នើ​លោក ហ៊ុន ម៉ាណែត ឱ្យ​បើក​​​ប្រកួត​ដោយ​សេរី បើ​លោក​ក្លាហាន​ពិត

0
ការ​លើក​ឡើង​នេះ​​ ក្រោយ​ពី​លោក ហ៊ុន ម៉ាណែត បាន​​​​​ចំអក​​​ឱ្យ​​​​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​២៣​តុលា​ ​​​​​​​លោក សម រង្សី​ ថា​​​​​​ជា​អ្នក​នយោបាយ​ចាញ់​តាំង​ពី​ជំនាន់​ឪពុក​លោក​គឺ​លោក ហ៊ុន សែន រហូត​ដល់​លោក ​ហើយ​​​ទៅ​បង្កើត​រដ្ឋាភិបាល​នៅ​ក្រៅ​ប្រទេស​​ ដើម្បី​​​​តាំង​ខ្លួន​​ជា​នាយករដ្ឋមន្ត្រី។