ពលរដ្ឋ​ខេត្តក្រចេះ​អះអាង​ថា ក្រុមហ៊ុន​វៀតណាម​គំរាម​ចាប់​តំណាង​របស់​ពួកគាត់​៥​នាក់​ទៀត​ដាក់​ពន្ធនាគារ

0
ពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​វៀតណាម នៅ​ខេត្តក្រចេះ អះអាង​ថា ក្រុមហ៊ុន​វៀតណាម​បាន​គំរាមកំហែង ដោយ​បញ្ជា​ឲ្យ​អាជ្ញាធរ​ចាប់​តំណាង​របស់​ពួកគាត់​ចំនួន​៥​នាក់​ទៀត​ដាក់​ពន្ធនាគារ ដោយសារតែ​តំណាង​ទាំងនោះ តែងតែ​ដឹកនាំ​ពលរដ្ឋ​ចេញ​តវ៉ា​ពាក់ព័ន្ធ​បញ្ហា​ដីធ្លី​។ មន្ត្រី​សង្គម​ស៊ីវិល ចាត់ទុក​ការ​គំរាមកំហែង​នេះ ជា​ទង្វើ​ខុសច្បាប់។

ពលរដ្ឋ​រងគ្រោះ​ដីធ្លី​នៅ​ក្រចេះ​គ្រោង​​តវ៉ា​នៅ​ភ្នំពេញ បើ​តុលាការ​មិន​ព្រម​ដោះលែង លោក ភេន ឡៃ

0
ពលរដ្ឋ​រងគ្រោះ​ដីធ្លី​នៅ​ខេត្តក្រចេះ គ្រោង​ឡើង​ទៅ​ភ្នំពេញ ដើម្បី​តវ៉ា​ប្រសិនបើ​តុលាការ​មិន​ព្រម​ដោះលែង​តំណាង​របស់​ពួកគាត់ គឺ​លោក ភេន ឡៃ ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ទេ​នោះ​។ ការ​ព្រមាន​នេះ គឺ​ក្រោយ​ពី​លោក ភេន ឡៃ ត្រូវ​បាន​តុលាការ​ខេត្តក្រចេះ​សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន ក្រោម​បទ​ចោទ​កាប់​រុករាន​ទន្ទ្រាន​ដី​ព្រៃ​ដោយ​ខុសច្បាប់។

មន្ត្រី​បរិស្ថាន​ចាប់ខ្លួន​ពលរដ្ឋ​ម្នាក់​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​វៀតណាម​នៅ​ខេត្តក្រចេះ

0
ពលរដ្ឋ​អះអាង​ថា តំណាង​របស់​ពួកគាត់​មិន​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​របស់​មន្ត្រី​បរិស្ថាន​ខេត្តក្រចេះ​នោះ​ទេ ដោយ​ចាត់ទុក​ការ​ចាប់ខ្លួន​តំណាង​របស់​ពួកគាត់ គឺជា​ការ​សង​សឹក និង​គំរាមកំហែង​ដល់​ពលរដ្ឋ​ដទៃទៀត មិន​ឲ្យ​ចេញ​តវ៉ា​ពាក់ព័ន្ធ​នឹង​បញ្ហា​ដីធ្លី។

ពលរដ្ឋ​កំពង់ធំ​ចោទ​មន្ត្រី​បរិស្ថាន​ថា បាន​លួច​ព័ទ្ធ​យក​ដី​ពលរដ្ឋ​ជាង​១០០​គ្រួសារ​លក់​ឲ្យ​ក្រុម​ឈ្មួញ​មាន​លុយ និង​មាន​អំណាច

0
ពលរដ្ឋ​រស់នៅ​ខេត្ត​កំពង់ធំ ចោទ​មន្ត្រី​បរិស្ថាន​ថា បាន​លួច​ព័ទ្ធ​យក​ដី​ពលរដ្ឋ​នៅ​ស្រុក​សន្ទុក ខេត្ត​កំពង់ធំ ជាង​១០០​គ្រួសារ ដែល​មាន​ផ្ទៃដី​ជាង ៥០០​ហិកតារ​លក់​ឲ្យ​ក្រុម​ឈ្មួញ​មាន​លុយ និង​មានអំណាច​។ ពួកគាត់​ថា ករណីនេះ​មិន​មាន​អាជ្ញាធរ​ពាក់ព័ន្ធ​ស្វែងរក​ដំណោះស្រាយ​ជូន​ពលរដ្ឋ​ឡើយ​។ មន្ត្រី​សង្គម​ស៊ីវិល យល់​ឃើញ​ថា អាជ្ញាធរ​ខេត្ត​គួរ​ចុះ​សិក្សា​ឲ្យ​ច្បាស់លាស់ និង​រក​ដំណោះស្រាយ​ឲ្យ​បាន​ឆាប់។

ពលរដ្ឋ​ខេត្ត​កណ្តាល ចេញ​តវ៉ា​រក​យុត្តិធម៌​រឿង​រដ្ឋាភិបាល​ជួល​ដី​ឲ្យ​ឧកញ៉ា ឃុន សៀ

0
ការ​ទាមទារ​នេះ គឺ​ដោយសារ​ពួកគាត់ ព្រួយបារម្ភ​ពី​ការ​បាត់បង់​ដីធ្លី បន្ទាប់ពី​រដ្ឋាភិបាល បាន​ជួល​ដី​តំបន់​កោះ​នេះ​ឲ្យ​ក្រុមហ៊ុន​របស់​ឧកញ៉ា ឃុន សៀ។

តំបន់​ទេសចរណ៍​សំខាន់ៗ​ស្ងាត់​អ្នក​ទេសចរ ខណៈ​បញ្ហា​ឧក្រិដ្ឋកម្ម​នៅតែ​ល្បី​កក្រើក

0
ពួកគាត់​យល់​ថា កត្ដា​សំខាន់​ដែល​ធ្វើ​ឱ្យ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​បន្ត​ដុនដាប គឺ​ដោយសារ​ការ​ផ្ទុះ​រឿងអាស្រូវ​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ ករណី​ចាប់ជំរិត និង​គួបផ្សំ​នឹង​ផល​ប៉ះពាល់​សង្គ្រាម​ថៃ​ឈ្លានពាន​ទឹកដី​កម្ពុជា។