មេធាវីរបស់លោក ថាច់ សេដ្ឋា គឺលោកបណ្ឌិត សឺន ជុំជួន អះអាងថា តុលាការបានសម្រេចបដិសេធមិនដោះលែងកូនក្ដីរបស់លោកឲ្យមានសេរីភាពវិញនោះទេ ដោយតុលាការសំអាងថា ពាក្យសុំដោះលែងទណ្ឌិតឱ្យមានសេរីភាពរបស់លោក មិនមានលក្ខខណ្ឌគ្រប់គ្រាន់ ដើម្បីយកមកពិនិត្យ និងសម្រេចបានឡើយ។ ចំណែកអ្នកឃ្លាំមើលសង្គមអះអាងថា ការបន្តឃុំខ្លួនលោក ថាច់ សេដ្ឋា គឺបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា បក្សកាន់អំណាចប្រើប្រាស់ប្រព័ន្ធតុលាការ ធ្វើជាឧបករណ៍នយោបាយដើម្បីគាបសង្កត់ និងបំបាក់ស្មារតី សំឡេងប្រឆាំង។
សង្គមស៊ីវិលរៀបចំវេទិកាពលរដ្ឋស្ដីពីកង្វល់បញ្ហាសិទ្ធិមនុស្សសម្រាប់តស៊ូមតិនៅវេទិកាអាស៊ាន
វេទិកាប្រជាពលរដ្ឋកម្ពុជា (CPF) រៀបចំឡើង ដើម្បីកំណត់បញ្ហាប្រឈមដែលកំពុងកើតមាននៅកម្ពុជា និងប្រមូលអនុសាសន៍រួមជាអាទិភាពមួយដើម្បីរួមចំណែកដល់ការតស៊ូមតិថ្នាក់ជាតិ និងថ្នាក់តំបន់ ជាពិសេសសម្រាប់សន្និសីទសង្គមស៊ីវិលអាស៊ាន (APF/ACSC) ឆ្នាំ ២០២៦ ដែលប្រទេសហ្វីលីពីនធ្វើជាម្ចាស់ផ្ទះ។






