គ្រួសារអ្នកនយោបាយ សកម្មជនសង្គម និងបរិស្ថាន សង្ឃឹមថា មេបក្សកាន់អំណាច និងជាប្រមុខរដ្ឋស្តីទីលោក ហ៊ុន សែន លើកលែងទោស និងដោះលែងអ្នកទោសមនសិការទាំងអស់ ដោយគ្មានភ្ជាប់លក្ខខណ្ឌ ដើម្បីពួកគេមានសិទ្ធិសេរីភាពពេញលេញ ក្នុងការធ្វើការសង្គម ជួយប្រទេសជាតិរបស់ខ្លួន។ ការឡើងនេះ បន្ទាប់ពីលោក ហ៊ុន សែន បានលើកលែងទោសមេដឹកប្រឆាំងលោក កឹម សុខា ឲ្យមានសេរីភាពខ្លះ បន្ទាប់ពីជាប់ឃុំជិត ១០ ឆ្នាំ។
សង្គមស៊ីវិលរៀបចំវេទិកាពលរដ្ឋស្ដីពីកង្វល់បញ្ហាសិទ្ធិមនុស្សសម្រាប់តស៊ូមតិនៅវេទិកាអាស៊ាន
វេទិកាប្រជាពលរដ្ឋកម្ពុជា (CPF) រៀបចំឡើង ដើម្បីកំណត់បញ្ហាប្រឈមដែលកំពុងកើតមាននៅកម្ពុជា និងប្រមូលអនុសាសន៍រួមជាអាទិភាពមួយដើម្បីរួមចំណែកដល់ការតស៊ូមតិថ្នាក់ជាតិ និងថ្នាក់តំបន់ ជាពិសេសសម្រាប់សន្និសីទសង្គមស៊ីវិលអាស៊ាន (APF/ACSC) ឆ្នាំ ២០២៦ ដែលប្រទេសហ្វីលីពីនធ្វើជាម្ចាស់ផ្ទះ។






