ឪពុកយុវជនសង្គម ធី ថន លើកទឹកចិត្តកូនប្រុស ឲ្យបន្តអត់ធ្មត់ និងតស៊ូ ដើម្បី យុត្តិធម៌សង្គម ទោះបីជាលោកឈឺចាប់ ដែលឃើញកូនប្រុស ត្រូវ តុលាការផ្ដន្ទា ទោសឲ្យជាប់ពន្ធនាគារ រយៈពេល ៧ឆ្នាំក៏ដោយ។ សង្គមស៊ីវិលថា ការផ្ដន្ទាទោសយុវជន ធី ថន គឺមានលក្ខណៈការជាការដឹកនាំតាមបែបផ្ដាច់ការ ដែលផ្ទុយពីរដ្ឋធម្មនុញ្ញកម្ពុជា។
អ្នកឃ្លាំមើលទទូចឲ្យហ្រ្វង់កូហ្វូនីលើកបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យជាតម្លៃស្នូលនៃកិច្ចប្រជុំ
ការលើកឡើងនេះ ធ្វើឡើងមុនពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ច ប្រជុំកំពូល ហ្វ្រង់កូហ្វូនី នៅភ្នំពេញ ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា។







