នាយកការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) សហរដ្ឋអាមេរិកលោក កាស ប៉ាទែល (Kash Patel) បានលាតត្រដាងថា តំបន់ព្រំដែននៅកម្ពុជា មីយ៉ាន់ម៉ា និងថៃ បានក្លាយជាមូលដ្ឋានសំខាន់របស់បណ្ដាញឧក្រិដ្ឋកម្មឆ្លងដែន ដែលប្រតិបត្តិការឆបោកលុយតាមអនឡាញក្នុងទំហំរាប់សិបពាន់លានដុល្លារ។ នាយក FBI បញ្ជាក់ថា បណ្ដាញឧក្រិដ្ឋជនមិនត្រឹមតែបង្កើតជាមជ្ឈមណ្ឌលសម្រាប់ការឆបោកប៉ុណ្ណោះទេ ប៉ុន្តែក៏មានជាប់ពាក់ព័ន្ធនឹងការជួញដូរមនុស្ស និងពលកម្មដោយបង្ខំផងដែរ។
អ្នកវិភាគថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី មិនអាចជួយលើមុខមាត់កម្ពុជាបាននោះទេ
ការលើកឡើងនេះ ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសដោយមោទនភាពថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ ព្រោះបង្ហាញថា កម្ពុជា មានសុខសន្តិភាព និងសុវត្ថិភាពខ្ពស់។







