លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានវាយប្រហារ និងចោទអ្នកប្រឆាំងនៅក្រៅប្រទេសថា បានញុះញង់ឲ្យជនភៀសសឹក យល់ច្រឡំ និងស្អប់រដ្ឋាភិបាល រឿងសង្គ្រាមជាមួយថៃ។ ប៉ុន្តែមន្ត្រីបក្សប្រឆាំងចាត់ទុកការអះអាងរបស់លោក ហ៊ុន ម៉ាណែត ថា ជាសារប្រជាភិថុតិ ខណៈដែលលោកបានបិទសិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋ ហើយថែមទាំងគំរាមកំហែង ចាប់អ្នករិះគន់ ដាក់ពន្ធនាគារ។
សង្គមស៊ីវិលរៀបចំវេទិកាពលរដ្ឋស្ដីពីកង្វល់បញ្ហាសិទ្ធិមនុស្សសម្រាប់តស៊ូមតិនៅវេទិកាអាស៊ាន
វេទិកាប្រជាពលរដ្ឋកម្ពុជា (CPF) រៀបចំឡើង ដើម្បីកំណត់បញ្ហាប្រឈមដែលកំពុងកើតមាននៅកម្ពុជា និងប្រមូលអនុសាសន៍រួមជាអាទិភាពមួយដើម្បីរួមចំណែកដល់ការតស៊ូមតិថ្នាក់ជាតិ និងថ្នាក់តំបន់ ជាពិសេសសម្រាប់សន្និសីទសង្គមស៊ីវិលអាស៊ាន (APF/ACSC) ឆ្នាំ ២០២៦ ដែលប្រទេសហ្វីលីពីនធ្វើជាម្ចាស់ផ្ទះ។






