លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសពីគម្រោងធ្វើកំណែទម្រង់លើវិស័យយោធាឡើងវិញ ដោយផ្ដោតលើការរៀបចំរចនាសម្ព័ន្ធដឹកនាំកងទ័ព ការពង្រឹងសមត្ថភាព និងការរៀបចំបើកប្រាក់បៀវត្សរ៍ដល់កងទ័ពតាមរយៈប្រព័ន្ធធនាគារ។ ការប្រើកាសរបស់ លោក ហ៊ុន ម៉ាណែត នេះ ក្រោយពីមានការរិះគន់ថា វិស័យការពារជាតិ កំពុងតែ ចាកសម្រេះដោយ អំពើពុករលួយ បក្ខពួកនិយម និងគ្មានសព្វាវុធទើបៗ ដើម្បីច្បាំង ការពារទឹកដីជាមួយសត្រូវ។
រោងចក្រផលិតគ្រឿងអេឡិចត្រូនិករបស់ជប៉ុននៅក្រុងប៉ោយប៉ែត ប្រកាសបិទទ្វារខែតុលាខាងមុខ
មន្ត្រីសិទ្ធិការងារយល់ថា ក្រសួងការងារ និងរដ្ឋាភិបាលគួរអនុវត្តវិធានការបន្ទាន់ក្នុងការស្វែងរកការងារជូនដល់កម្មករដែលកំពុងប្រឈមការបាត់បង់ការងារ ដើម្បីស្តារស្ថានភាពសេដ្ឋកិច្ចរបស់កម្មករទាំងនោះ។






