ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានព្រមានជាថ្មីថា អ្នកណាក៏ដោយ ដែលប៉ុនប៉ងចង់ផ្ដួលរំលំរដ្ឋាភិបាលត្រកូល «ហ៊ុន» នឹងត្រូវរងការធ្វើទុក្ខបុកម្នេញសព្វបែបយ៉ាង ដោយលោកសង្កត់ធ្ងន់ថា «ងើបមួយវាយមួយ» ដោយគ្មានការលើកលែងនោះទេ។ អ្នកឃ្លាំមើលរិះគន់ថា ការថ្លែងដោយហិង្សារបស់ លោក ហ៊ុន សែន នេះបង្ហាញច្បាស់ថា រដ្ឋាភិបាលត្រកូល «ហ៊ុន» គ្មានឆន្ទៈផ្សះផ្សាជាតិនោះទេ ហើយកំពុងតែបង្ហាញយ៉ាងច្បាស់ពីការដឹកនាំកាន់តែ «ផ្ដាច់ការ»។
សកម្មជនមាតាធម្មជាតិរកឃើញសាឡង់បូមខ្សាច់ខុសច្បាប់នៅតាមព្រែកខេត្តកោះកុងជាច្រើន យកទៅលក់ឱ្យសិង្ហបុរីជាថ្មី
ពួកគាត់ថា ការធ្វើអាជីវកម្មបូមខ្សាច់ទៅលក់នៅក្រៅប្រទេសនេះ មានទ្រង់ទ្រាយធំជាងមុន ហើយគ្មានព័ត៌មានលម្អិតអំពីក្រុមហ៊ុនទាំងនោះឡើយ។ ពួកគេថា នេះជាហេតុធ្វើឱ្យការប្រព្រឹត្តអំពើពុករលួយ អាចកើតមានយ៉ាងងាយស្រួល។







