ក្រសួងមហាផ្ទៃ ការពារមន្ត្រីគ្រាក់ៗដែលមានទំនាក់ជាមួយមេខ្លោងឆបោកអនឡាញលោក តេង ភីពីង (Deng Pibing)

    0
    21
    លោក ហ៊ុន សែន (ស្ដាំ) និង​ជនសង្ស័យ​ដែល​ជា​មេខ្លោង​កសាង​អាណាចក្រ​ឆបោក​តាម​អនឡាញ​នៅ​តំបន់​តារា​សាគរ ខេត្តកោះកុង គឺ​លោក តេង ភីពីង (Deng Pibing)។ រូប៖ បណ្ដាញសង្គម

    អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ អះអាងថា គ្មានមន្ត្រីនគរបាល ឬស្ថាប័នរដ្ឋណាមួយឃុបឃិតជាមួយមេខ្លោងឆបោកតាមអនឡាញ ឬបុគ្គលឯកជន ដើម្បីទទួលបានលុយកាក់ ឬផលប្រយោជន៍ឡើយ។ ការចេញមុខការពារមន្ត្រីគ្រាក់ៗដោយអ្នកនាំពាក្យរូបនេះកើតឡើងក្រោយទូរទស្សន៍អន្តរជាតិល្បីឈ្មោះមួយគឺទូរទស្សន៍ អាល់ ចាហ្ស៊ីរ៉ា (Al Jazeera) ថ្មីៗនេះបានចេញផ្សាយរបាយការណ៍ស៊ើបអង្កេតមួយដែលលាតត្រដាងអំពីសកម្មភាពរបស់មេខ្លោងឆបោកតាមអនឡាញជនជាតិខ្មែរដើមកំណើតចិនគឺលោក តេង ភីពីង (Deng Pibing) សូកប៉ាន់មន្ត្រីគ្រាក់ៗគ្រប់ច្រកល្ហក ដើម្បីបើកដំណើរការមជ្ឈមណ្ឌលឆបោកអនឡាញទ្រង់ទ្រាយធំ ព្រមទាំងកន្លែងជួញដូរផ្លូវភេទ និងប្រើប្រាស់គ្រឿងញៀនដោយសេរីក្នុងតំបន់តារាសាគរ ខេត្តកោះកុង។

    ទុក​ឱ្យ​ឆ្លើយ​តប​មួយ

    សូមបញ្ចូលមតិយោបល់របស់អ្នក!
    សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ