
ក្រោយបាត់មុខពីឆាកនយោបាយជិតមួយទសវត្សរ៍ កញ្ញា កឹម មនោវិទ្យា កូនស្រីច្បងលោក កឹម សុខា បានលេចមុខជួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជាលើកដំបូង។ ជំនួបដែលគ្រប់គ្នាដៅថានឹងនាំមកនូវរបត់ថ្មីនេះ កើតឡើងក្រោយការលើកលែងទោសដល់លោក កឹម សុខា ដែលជាសញ្ញានៃការប្រែប្រួលបរិយាកាសនយោបាយនៅកម្ពុជា។







