តំណាងរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា អ្នកស្រី ធិត គឹមហ៊ុន បានជួបសមាជិកសភាអាមេរិក ដើម្បីជំរុញការអនុម័តសេចក្ដីព្រាងច្បាប់ H.R. 5490 ដែលមានគោលដៅដាក់ទណ្ឌកម្មលើបុគ្គលពាក់ព័ន្ធបណ្ដាញឆបោកអនឡាញ និងការជួញដូរមនុស្សនៅកម្ពុជា។ សេចក្ដីព្រាងច្បាប់នេះ ក៏មានរាយឈ្មោះមន្ត្រីជាន់ខ្ពស់ បុគ្គលមានអំណាច និងសមាជិកមួយចំនួននៃគ្រួសារត្រកូល «ហ៊ុន» ព្រមទាំងមេក្លោងបណ្ដាញឆបោកអនឡាញអន្តរជាតិមួយចំនួន។
អ្នកវិភាគថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី មិនអាចជួយលើមុខមាត់កម្ពុជាបាននោះទេ
ការលើកឡើងនេះ ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសដោយមោទនភាពថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ ព្រោះបង្ហាញថា កម្ពុជា មានសុខសន្តិភាព និងសុវត្ថិភាពខ្ពស់។






