ក្រសួងព្រមានចាត់វិធានការផ្លូវច្បាប់ទៅលើក្រុមលោក ឡេង ណាវ៉ាត្រា និងបក្ខពួក

    0
    17

    ក្រសួងដែនដី នៅថ្ងៃទី១០ កញ្ញា ចេញមុខពន្យល់ពីដំណើរការដោះស្រាយ ជូនអតិថិជនរងគ្រោះដោយសារគម្រោងសង់ផ្ទះ និងដីឡូត៍ផ្លូវជាតិលេខ ៦អា និងគម្រោងជ្រៃមួយរយក្នុងខេត្តកណ្តាលរបស់ក្រុមហ៊ុនលោក ឡេង ណាវ៉ាត្រា។ ការចេញមុខឆ្លើយតបមិនធ្លាប់មាននេះធ្វើឡើងបន្ទាប់ពីអ្នកឧកញ៉ាឡេង ណាវ៉ាត្រា និងបក្ខពួក ដែលចាប់តាំងពីយប់ថ្ងៃទី០៨ ដល់ថ្ងៃទី០៩ ខែកញ្ញា បានសរសេរសារ នៅលើបណ្តាញសង្គមប្រកាសថា ក្រុមហ៊ុនក្ស័យធន ដោយបានប្រគល់ទ្រព្យសម្បត្តិទាំងអស់របស់ខ្លួនរាប់តាំងពីកង់ និងដីផ្នូរម្តាយទៅឱ្យក្រសួងលក់ ដោះស្រាយឱ្យពលរដ្ឋជាអតិថិជន។ ទោះជាយ៉ាងណា នៅក្នុងសារទាំងនោះ ក្រុម លោក ឡេង ណាវ៉ាត្រា ហាក់ចង់បង្ហាញការមិនពេញចិត្តរបស់ខ្លួន ចំពោះ ក្រសួង ដែលនៅមុននោះ បានចេញលិខិតប្រាប់ពីការបង្កកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន បើទោះបីជាក្រុមហ៊ុនបានផ្តល់សមត្ថកិច្ចឱ្យក្រសួងបន្តនីតិវិធី ដោះស្រាយបញ្ហារួចហើយក៏ដោយ។

    ទុក​ឱ្យ​ឆ្លើយ​តប​មួយ

    សូមបញ្ចូលមតិយោបល់របស់អ្នក!
    សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ