អ្នកឃ្លាំមើលយល់ថា ការថ្លែងព្រះរាជសាររបស់ព្រះមហាក្សត្រ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា ដែលកោតសរសើរ លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ថាជាអ្នកដឹកនាំឆ្លាតវៃក្នុងការការពារទឹកដី និងអនុវត្តនូវគោលនយោបាយឈ្នះៗ ធ្វើឱ្យប្រទេសជាតិរីកចម្រើន និងមានការផ្សះផ្សាជាតិដែលខុសទៅនឹងទិដ្ឋភាពជាក់ស្ដែងនេះ ទំនងជាការរៀបចំរបស់មន្ត្រីអែបអបមួយចំនួនបង្គាប់ឱ្យព្រះអង្គ មានព្រះបន្ទូល ដើម្បីស្អំចិត្តរដ្ឋាភិបាលត្រកូលហ៊ុន។
អ្នកឃ្លាំមើលជំរុញឱ្យរដ្ឋដោះស្រាយដីធ្លីទូទាំងប្រទេសជៀសវាងដោះម្នាក់ និងឃោសនានយោបាយ
ការលើឡើងនេះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាងថា ជម្លោះដីធ្លី រវាងលោកស្រី សែម សុខគា និងអាជ្ញាធរខេត្តពោធិ៍សាត់ នៅតំបន់អន្ទង់អាំង បានដោះស្រាយរួចហើយ។








