អ្នកឃ្លាំមើលទាមទារឱ្យប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) លុបចោលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie Summit) ដែលគ្រោងធ្វើនៅកម្ពុជានៅក្នុងខែវិច្ឆិកាខាងមុខ ប្រសិនបើលោក ហ៊ុន ម៉ាណែត មិនចាត់វិធានការច្បាប់លើអ្នកនៅពីក្រោយឃាតកម្មលើអតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិលោក លិម គិមយ៉ា ក្នុងនោះក៏មានលោក លី រតនរស្មី និងលោគ ពេជ្រ គឹមស្រ៊ីន ដែលគេសង្ស័យថាកំពុងរស់នៅក្នុងប្រទេសកម្ពុជា។ ពួកគេក៏ទាមទារឱ្យបារាំងដាក់សម្ពាធលើកម្ពុជាឱ្យ ដោះលែងអ្នកទោសនយោបាយ និង អ្នកទោសមនសិការផងដែរ។
អ្នកឃ្លាំមើលជំរុញឱ្យរដ្ឋដោះស្រាយដីធ្លីទូទាំងប្រទេសជៀសវាងដោះម្នាក់ និងឃោសនានយោបាយ
ការលើឡើងនេះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាងថា ជម្លោះដីធ្លី រវាងលោកស្រី សែម សុខគា និងអាជ្ញាធរខេត្តពោធិ៍សាត់ នៅតំបន់អន្ទង់អាំង បានដោះស្រាយរួចហើយ។








