ពលរដ្ឋខ្មែរមួយចំនួនជំរុញឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដកអភិបាលខេត្តបាត់ដំបង លោក សុខ លូ ចេញពីតំណែង បន្ទាប់ពីលោក សុខ លូ កាលពីថ្មីៗនេះ អះអាងថា ថៃធ្វើរបងព្រំដែនមិនបានរំលោភយកដីខ្មែរទេ។ ពួកគាត់ថា អ្វីដែលលោក សុខ លូ និយាយ គឺបង្ហាញពីកង្វះការទទួលខុសត្រូវ និងធ្វើឲ្យបាត់បង់ទឹកដីកម្ពុជា។
រោងចក្រផលិតគ្រឿងអេឡិចត្រូនិករបស់ជប៉ុននៅក្រុងប៉ោយប៉ែត ប្រកាសបិទទ្វារខែតុលាខាងមុខ
មន្ត្រីសិទ្ធិការងារយល់ថា ក្រសួងការងារ និងរដ្ឋាភិបាលគួរអនុវត្តវិធានការបន្ទាន់ក្នុងការស្វែងរកការងារជូនដល់កម្មករដែលកំពុងប្រឈមការបាត់បង់ការងារ ដើម្បីស្តារស្ថានភាពសេដ្ឋកិច្ចរបស់កម្មករទាំងនោះ។






