លោក រ៉ុង ឈុន ចាត់ទុកការឆ្លើយតបរបស់ក្រសួងយុត្តិធម៌ ផ្ទុយទៅនឹងស្មារតីរដ្ឋធម្មនុញ្ញ

    0
    18

    អតីតទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ឆ្លើយតបទៅកាន់ក្រសួងយុត្តិធម៌ដោយ សម្ដែងការសោកស្ដាយជាខ្លាំង ក្រោយពីក្រសួងមិនទទួលយកសំណើរបស់លោក ដើម្បីសើរើ អង្គហេតុជាថ្មីស្របតាមមាត្រា៣១ មាត្រា ៣៥ មាត្រា ៣៦ មាត្រា ៤១ និងមាត្រា ៤២ នៃរដ្ឋធម្មនុញ្ញ ព្រមទាំង កតិកាសញ្ញាអន្តរជាតិ ស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ប៉ុន្តែបែរជា ក្រសួងរកហេតុផលផ្សេងដើម្បី គេចវេះ និង ដាក់បន្ទុកបន្ថែមមកលើរូបលោក។ លោកចាត់ទុកការថ្លែងរបស់ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ តាមរយៈលិខិតឆ្លើយតប ដែលអះអាងថា ច្បាប់កម្ពុជាគ្មានចែងថា ក្រសួងយុត្តិធម៌ មានសិទ្ធិកែប្រែ និងទម្លាក់ចោទការសម្រេចរបស់តុលាការកំពូលនោះ គឺបង្ហាញយ៉ាងច្បាស់ថា ក្រសួងបានដើរផ្ទុយទៅនឹងស្មារតីរដ្ឋធម្មនុញ្ញ។ លោកបន្តថា តាមពិតក្រសួងមានសិទ្ធិសើរើ នៅពេលដែលតុលាការ ចោទប្រកាន់លើបុគ្គលណាមួយ គ្មានភស្តុតាងត្រឹមត្រូវ។

    សូមលោកអ្នកនាងស្តាប់បទសម្ភាសន៍រវាងលោក ថា ថៃ និងលោក រ៉ុង ឈុន ដូចតទៅ៖

    ទុក​ឱ្យ​ឆ្លើយ​តប​មួយ

    សូមបញ្ចូលមតិយោបល់របស់អ្នក!
    សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ