មន្ត្រីបក្សប្រឆាំង និងអ្នកឃ្លាំមើលលើកឡើងថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា នឹងមិនអាចលាងជម្រះការសង្ស័យពាក់ព័ន្ធនឹងការដាក់បញ្ចូលឈ្មោះក្នុងបញ្ជីទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ជុំវិញរឿងឧក្រិដ្ឋកម្មឆបោកតាមអនឡាញបានឡើយ។ ពួកគាត់ក៏សង្ស័យថា លុយរាប់សិបម៉ឺនដុល្លារ ដែលលោក ស សុខា យកទៅជួលក្រុមហ៊ុនមេធាវីនៅសហរដ្ឋអាមេរិក អាចជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពី លោក ស សុខា បានចំណាយលុយជិត ៣០ម៉ឺនដុល្លារជួលក្រុមហ៊ុនមេធាវីល្បីឈ្មោះចំនួនពីរ ដើម្បីឱ្យជួយបញ្ចុះបញ្ចូល ឬឡប់ប៊ី (Lobby) រដ្ឋាភិបាលអាមេរិកកុំឱ្យដាក់ទណ្ឌកម្មលោកពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញ។
សមត្ថកិច្ចខេត្តកោះកុងគំរាមកំហែងពលរដ្ឋរងគ្រោះដីធ្លីមិនឱ្យមកភ្នំពេញ ដើម្បីគាំទ្រសមាជិកដែលត្រូវចូលបំភ្លឺនៅតុលាការ
មន្ត្រីសង្គមស៊ីវិលថាទង្វើរបស់អាជ្ញាធរនេះជាការរំលោភសិទ្ធិពលរដ្ឋ ធ្ងន់ធ្ងរ។






